វិធីសាស្រ្តទាំង៧ ជំរុញកូនឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា
Published on June 4, 2026
វិធីសាស្រ្តទាំង៧ ជំរុញកូនឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា។
ដើម្បីលើកទឹកចិត្តឱ្យការសិក្សារបស់កូនទទួលផលល្អ អាណាព្យាបាលអាចអនុវត្តវិធីសាស្រ្តទាំង៧ដូចខាងក្រោម៖
១. បង្កើតទម្លាប់សិក្សា៖ កំណត់ពេលវេលាស្វ័យសិក្សារៀងរាល់ថ្ងៃ ដើម្បីឱ្យកុមារមានវិន័យ និងទម្លាប់ល្អក្នុងការរៀន។
២. រៀបចំបរិយាកាសសិក្សា៖ ផ្តល់កន្លែងស្ងប់ស្ងាត់ មានពន្លឺគ្រប់គ្រាន់ និងគ្មានការរំខាន។
៣. លើកទឹកចិត្តជាជាងស្តីបន្ទោស៖ នៅពេលកូនខិតខំប្រឹងប្រែង ឪពុកម្តាយគួរសរសើរ និងលើកទឹកចិត្ត ទោះបីជាលទ្ធផលមិនទាន់ល្អដូចការរំពឹងទុកក៏ដោយ។
៤. បង្ហាញការយកចិត្តទុកដាក់៖ សួរអំពីមេរៀន កិច្ចការផ្ទះ និងសកម្មភាពនៅសាលារៀនជាប្រចាំ។ ការធ្វើបែបនេះ នឹងធ្វើឱ្យកុមារយល់ថា ការសិក្សារបស់ពួកគេមានសារៈសំខាន់។
៥. ទម្លាប់អានសៀវភៅ៖ ការអានសៀវភៅ ឬនិទានរឿងជាមួយកូន នឹងជួយអភិវឌ្ឍជំនាញអាន ការគិត និងបង្កើនទម្លាប់អានជាប្រចាំ។
៦. ធ្វើជាគំរូល្អ៖ កុមាររៀនតាមការមើលឃើញ ដូច្នេះបើឪពុកម្តាយទម្លាប់អានសៀវភៅ នោះកូននឹងមានទស្សនវិជ្ជមានចំពោះការរៀនដូចគ្នា។
៧. ថែរក្សាសុខភាព៖ ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ ឱ្យកូនគេងគ្រប់គ្រាន់ ព្រោះសុខភាពល្អជាមូលដ្ឋានសម្រាប់ការសិក្សាប្រកបដោយប្រសិទ្ធភាព។
📌 បើកទទួលចុះឈ្មោះសិស្សថ្មី
👉 ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ
🗓 ទទួលចុះឈ្មោះរៀងរាល់ថ្ងៃ
📍 អាសយដ្ឋាន៖ អគារលេខ ១៦០ ផ្លូវ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
📞 សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ៖
👉 ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ៖ ម៉ោង ៨:០០ព្រឹក ដល់ ៦:០០ល្ងាច
👉 ថ្ងៃសៅរ៍ ៖ ម៉ោង ៩:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់
📲 Cellcard: 078 690 222
📲 Smart: 070 690 222
📲 Telegram: t.me/Collingwoodschool