សកម្មភាពសិស្សថ្នាក់ទី៧ ក្នុងម៉ោងអនុវត្តកុំព្យូទ័រ៖ ការរៀនតាមរយៈការធ្វើបទបង្ហាញ

សកម្មភាពសិស្សថ្នាក់ទី៧ ក្នុងម៉ោងអនុវត្តកុំព្យូទ័រ៖ ការរៀនតាមរយៈការធ្វើបទបង្ហាញ

Published on June 19, 2026

សកម្មភាពសិស្សថ្នាក់ទី៧ ក្នុងម៉ោងអនុវត្តកុំព្យូទ័រ៖ ការរៀនតាមរយៈការធ្វើបទបង្ហាញ

សិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀនខូលីងវូដភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុងម៉ោងអនុវត្តកុំព្យូទ័រ តាមរយៈការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួនពីរគឺ៖ «ប្រវត្តិទង់ជាតិកម្ពុជា» និង «វិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»។

សកម្មភាពនេះមិនត្រឹមតែជាការអនុវត្តមេរៀនកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបណ្តុះស្មារតីក្នុងការអភិវឌ្ឍសមត្ថភាព៖

- ជំនាញបច្ចេកវិទ្យា៖ ការប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីរៀបចំខ្លឹមសារបទបង្ហាញ។
- ជំនាញទំនាក់ទំនង៖ ការហ្វឹកហាត់និយាយជាសាធារណៈដោយភាពជឿជាក់។
- ការងារជាក្រុម៖ ការចេះសហការ និងចែករំលែកគំនិតជាមួយមិត្តភក្តិ។

សាលារៀនខូលីងវូដភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញឌីជីថល និងជំនាញសតវត្សទី២១ ដើម្បីត្រៀមលក្ខណៈឱ្យសិស្សានុសិស្សក្លាយជាបុគ្គលដែលមានទំនុកចិត្ត និងមានសមត្ថភាពខ្ពស់សម្រាប់អនាគត។