ប្រឡងឆមាសលើកទី១

ប្រឡងឆមាសលើកទី១

Published on February 12, 2026

សាលារៀនខូលីងវូដភ្នំពេញ រៀបចំការប្រឡងឆមាសលើកទី១ ដោយអនុវត្តវិធានការតឹងរ៉ឹង និងប្រកាន់ភ្ជាប់នូវវិន័យយ៉ាងហ្មត់ចត់

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សាលារៀនខូលីងវូដភ្នំពេញ បានរៀបចំដំណើរការប្រឡងឆមាសលើកទី១ សម្រាប់សិស្សចាប់ពីថ្នាក់បឋមសិក្សា ដល់មធ្យមសិក្សា ដោយអនុវត្តវិធានការយ៉ាងតឹងរ៉ឹង មានវិន័យ និងសណ្តាប់ធ្នាប់ ដើម្បីវាស់វែងសមត្ថភាពសិក្សារបស់សិស្សានុសិស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

Img 7768

ថ្ងៃទី១ នៃដំណើរការប្រឡងឆមាសលើកទី១ សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា នៃសាលារៀនខូលីងវូដភ្នំពេញ បានប្រព្រឹត្តទៅដោយមានសភាពស្ងប់ស្ងាត់ល្អ មានវិន័យត្រឹមត្រូវ និងមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា។

តាមរយៈសកម្មភាពនេះ សាលារៀនខូលីងវូដភ្នំពេញ មានគោលបំណងបណ្តុះស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ វាស់វែងសមត្ថភាពសិក្សា បណ្តុះទម្លាប់ល្អក្នុងការរៀនសូត្រ ព្រមទាំងចូលរួមលើកកម្ពស់គុណភាពអប់រំ និងជំរុញឱ្យសិស្សខិតខំប្រឹងប្រែងក្នុងការសិក្សាឱ្យកាន់តែប្រសើរឡើង។

Img 7815

គួរកត់សម្គាល់ថា សិស្សានុសិស្សចូលរួមសហការគោរពវិន័យល្អ មកសាលាទាន់ពេលវេលា យកចិត្តទុកដាក់ធ្វើវិញ្ញាសាប្រឡង មិនចម្លងឯកសារ មិនសួរគ្នាទៅវិញទៅមកកំលុងពេលប្រឡងឡើយ សកម្មភាពទាំងនេះពិតជាបានបង្ហាញពីការខិតខំប្រឹងប្រែង និងត្រៀមខ្លួនក្នុងការសិក្សា ដែលនាំឱ្យការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ។