ចំនុច៥យ៉ាងដែលកុមារទទួលបានក្នុងការចូលរៀនថ្នាក់មត្តេយ្យសិក្សា
ការអប់រំដែលចាប់ផ្តើមពីកុមារតូចៗជាការអប់រំដែលមានសារៈសំខាន់បំផុតក្នុងការបណ្តុះបណ្តាលស្មារតីជាមូលដ្ឋាននៃការបង្កើតចរិតលក្ខណៈមនុស្សពេញលេញ។ ដើម្បីធានាបានការអភិវឌ្ឍកុមារប្រកបដោយគុណភាព ខាងក្រោមនេះគឺជាចំណុចសំខាន់ទាំង៥យ៉ាងដែលកុមារទទួលបានក្នុងការចូលរៀនថ្នាក់មត្តេយ្យសិក្សា៖
- ១. កាយសម្បទា ៖ ជួយឱ្យកុមារមានប្រាជ្ញា ស្មារតីវាងវៃ ស្វាហាប់ អង់អាចក្លាហាន និងរហ័សរហួន ព្រមទាំងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។
- វិជ្ជាសម្បទា ៖ កុមារអាចស្គាល់ ចំណាំ ថាតាម ឬហៅឈ្មោះ និងអានបានតួអក្សរ ពាក្យ ឃ្លា និងល្បះងាយៗ ព្រមទាំងចេះពីរបៀបថែទាំសុខភាពដូចជាអនាម័យខ្លួនប្រាណ ការបរិភោគចំណីអាហារជាដើម។
- បំណិនសម្បទា ៖ កុមារប្រើប្រាស់ភាសាខ្មែរសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ និងសហគមន៍ដូចជាការស្តាប់ និយាយ និងប្រើសំដីសមរម្យប្រកបដោយការទទួលខុសត្រូវ ហើយអាចប្រើប្រាស់គណិតវិទ្យាបានដូចជាការចំណាំ រាប់ និងគូសតាម។
- ចរិយាសម្បទា ៖ កុមារមានភាពសប្បាយរីករាយក្នុងការចូលរួមលេងល្បែងសិក្សា ក្លាហាន សកម្ម ចេះចែករំលែក និងសហការគ្នាហើយចេះស្រលាញ់ខ្លួនឯង គ្រួសារ មិត្តភក្តិ និងលោកគ្រូអ្នកគ្រូ។
- បានត្រៀមខ្លួនចូលរៀននៅថ្នាក់បឋមសិក្សា ៖ កុមារបានត្រៀមលក្ខណៈពេញលេញទាំងចំណេះដឹងមូលដ្ឋានគ្រឹះ គំនិតច្នៃប្រឌិត ភាពឆ្លាតវៃ ក្លាហាន សីលធម៌ និងការលូតលាស់ផ្នែកកាយសម្បទារបស់ពួកគេ។
សាលារៀនខូលីងវូដភ្នំពេញនៅបន្តទទួលចុះឈ្មោះសិស្សថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។