សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

Published on April 10, 2026

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ទទួលសម្ភារៈសិក្សាពីសាលារៀនខូលីងវូដភ្នំពេញ 

ដូចការគ្រោងទុកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សិស្សថ្នាក់ទី១២ នៃសាលារៀនខូលីងវូដភ្នំពេញ សហការជាមួយលោកគ្រូ អ្នកគ្រូ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ សៀវភៅ កាតាប សម្ភារៈសិក្សា

សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភពីសិស្សានុសិស្សសាលារៀនខូលីងវូដភ្នំពេញ និងសាធារណជន ទៅចែកជូនដល់កុមារកំព្រាចំនួន ១៣៥នាក់ នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

​​លោក ង៉ែត សេម នាយករងនៃសាលារៀនខូលីងវូដភ្នំពេញ បានមានប្រសាសន៍ថា​ ​អំណោយដែលបានផ្តល់ជូននេះ​ ​គឺជាការខិតខំប្រឹងប្រែងផ្ទាល់របស់សិស្សថ្នាក់ទី១២ និងមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដទៃទៀត រួមទាំងមាតាបិតាសិស្សផងដែរ។

យុវសិស្ស​ ហ៊ត់ រតនៈវិសាល តំណាងសិស្សថ្នាក់ទី១២ បានឱ្យដឹងថា ​ គោលបំណងដ៏​ធំ​របស់ពួកគេនៅថ្ងៃនេះ​ ​គឺ​ដើម្បីចូលរួម​​ដោះស្រាយសេចក្តីត្រូវការ​របស់​ក្មេងៗ​ដែល​កំពុងតែ​រស់នៅក្នុង​សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ​ដែល​ភាគច្រើន​ជា​ក្មេងកំព្រា។​

គួរជម្រាបជូនថា នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ ដោយការងារសប្បុរសធម៌។ ម្យ៉ាង​វិញទៀត​គោលបំណង​​នៅ​ថ្ងៃនេះ​ ​គឺចង់​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ និងស្នាមញញឹមដល់កុមារ។ ​សកម្មភាពនេះបង្ហាញការ​យកចិត្តទុកដាក់​ ​ការ​អាណិតអាសូរ​ បង្កើន​ភាព​ស្និទ្ធស្នាល​ ​និង​បង្កើត​អនុស្សាវរីយ៍ល្អៗក្នុងនាមជាកូនខ្មែរទាំងអស់គ្នា​។

Img 4290

Img 4292

Img 4356Img 4371

Img 4370