វិធីងាយៗនៅផ្ទះ ៥យ៉ាង ដើម្បីជួយឱ្យកូនរបស់លោកអ្នកទទួលបានលទ្ធផលល្អ និងពូកែក្នុងការសិក្សា
ក្រៅពីការសិក្សានៅសាលា មាតា បិតា ឬអាណាព្យាបាលអាចចូលរួមបន្ថែមក្នុងការបង្កើតទម្លាប់ល្អៗសម្រាប់ភាពជោគជ័យរបស់កូននាពេលអនាគត។
មាតា បិតា ឬអាណាព្យាបាលគួរតែ៖
១. រៀបចំកន្លែងសិក្សាប្រកបដោយផាសុកភាព ៖ រៀបចំកន្លែងដែលមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ឬមានពន្លឺភ្លើងល្អ តុ និងកៅអីត្រឹមត្រូវ ហើយស្ថិតនៅឆ្ងាយពីការរំខានដូចជា ទូរទស្សន៍ និងទូរសព្ទជាដើម ដើម្បីជួយកុមារឱ្យផ្តោតអារម្មណ៍នៅក្នុងការសិក្សា ឬធ្វើកិច្ចការផ្ទះ។
២. ធានានូវការគេងឱ្យបានគ្រប់គ្រាន់ ៖ បង្កើតទម្លាប់ឱ្យកុមារចូលគេងពីព្រលប់ដើម្បីទទួលបានការគេងគ្រប់គ្រាន់ សម្រាប់កុមារថ្នាក់បឋមសិក្សាគួរគេងឱ្យបាន ៩ម៉ោង ក្នុងមួយយប់ហើយសម្រាប់កុមារកម្រិតមធ្យម និងវិទ្យាល័យគួរគេងឱ្យបានចន្លោះពី ៨ ម៉ោងទៅ ១០ម៉ោង ក្នុងមួយយប់។ ការគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យការសិក្សាកាន់តែល្អប្រសើរ។
៣. លើកទឹកចិត្តលើការសិក្សា និងការអាន ៖កំណត់ពេលវេលាសិក្សាប្រចាំថ្ងៃ ដើម្បីបញ្ចប់កិច្ចការផ្ទះ និងរៀនបន្ថែម លើសពីនេះកុមារគួរចំណាយពេលយ៉ាងតិច២០នាទីលើការអានសៀវភៅផ្សេងៗដើម្បីបង្កើនចំណេះដឹងទូទៅ។
៤. រៀបចំអាហារដែលមានជីវជាតិ ៖ អាហារដែលមានជីវជាតិរួមមាន បន្លែស្រស់ សាច់ ប្រូតេអ៉ីន និងផ្លែឈើ ដើម្បីផ្តល់ថាមពលដល់រាងកាយ ខួរក្បាលរបស់កុមារ និងជួយឱ្យមានសុខភាពល្អ ជៀសវាងអាហារដែលមានជាតិស្ករ ខ្លាញ់ ឬអាហារកែច្នៃដែលធ្វើឱ្យកុមារមានសុខភាពមិនល្អហើយងាយនឹងឈឺ។
៥. ភ្ជាប់ទំនាក់ទំនងល្អជាមួយសាលា ៖ ទំនាក់ទំនងជាទៀងទាត់ជាមួយគ្រូរបស់កូនលោកអ្នកដើម្បីទទួលបានព័ត៌មានអំពីការសិក្សា អាកប្បកិរិយា និងបញ្ហាប្រឈមនានាដែលពួកគេអាចប្រឈមមុខ។ ចូលរួមកម្មវិធីរបស់សាលា ដូចជាជំនួប មាតា បិតា ឬអាណាព្យាបាល ដើម្បីយល់ដឹងច្បាស់អំពីការសិក្សារបស់កូនលោកអ្នក។
តាមរយៈការអនុវត្តវិធីទាំង៥យ៉ាងខាងលើ មាតា បិតា ឬអាណាព្យាបាលបានជួយកូនៗក្នុងការលូតលាស់ក្នុងបរិយាកាសល្អ មានសុខភាពមាំមួន និងជោគជ័យក្នុងការសិក្សាផងដែរ។
ព័ត៌មានលម្អិត
ម៉ោងធ្វើការ ៖
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ៖ ៨ព្រឹក ដល់ ៦ល្ងាច
ថ្ងៃសៅរ៍ ៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់
អាសយដ្ឋាន ៖ អគារលេខ១៦០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទំនាក់ទំនង៖
(Cellcard) 078 690 222
(Smart) 070 690 222
Telegram: 090 690 222
តេឡេក្រាម៖ https://t.me/Collingwoodspp