យុទ្ធសាស្រ្តអប់រំចម្បងទាំង៨ចំណុចដែលក្រសួងអប់រំយុវជន និងកីឡា កំពុងយកចិត្តទុកដាក់សម្រាប់ផែនការឆ្នាំ២០២៤-២០២៨ រួមមាន៖
១. ការពង្រឹងអភិបាលកិច្ចសាលា
២. ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមក្រៅម៉ោងសិក្សាស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងអាកប្បកិរិយា
៣. ការថែរក្សាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងគុណភាពអាហាររបស់សាលាគ្រប់គ្រង
៤. ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក់ស្លោករដ្ឋ និងសហគមន៍ភាពជាដៃគូសម្រាប់ការអប់រំ
៥. ការពង្រឹងការអប់រំឌីជីថល
៦. ជំរុញមជ្ឈមណ្ឌលឧត្ដមភាពក្នុងការអប់រំឧត្ដមសិក្សា
៧. ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង ៨. អភិវឌ្ឍន៍ការអប់រំកាយ និងកីឡា។