នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមួយចំនួនបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ និង ទី៤ នៃសាលារៀនខូលីងវូដភ្នំពេញ ទៅទស្សនកិច្ចសិក្សានៅវិមានឯករាជ្យ និងរមណីយដ្ឋានវត្តភ្នំ។
គោលបំណង៖
- ធ្វើការផ្សារភ្ជាប់ទ្រឹស្តីក្នុងសាលាទៅនឹងសហគមន៍ខាងក្រៅសាលា
- នាំសិស្សឱ្យចេះធ្វើការសង្កេតនូវទិដ្ឋភាពខាងក្រៅសាលា ជាពិសេសសម្បត្តិវប្បធម៌ជាតិ
- បណ្តុះនូវស្មារតីសាមគ្គីជាតិ បណ្តុះនូវមនោសញ្ជេតនាស្រលាញ់ ការពារបេតិកភណ្ឌជាតិ និងគោរព
បុព្វបុរស ឱ្យតម្លៃស្នាដូនតា
- ស្វែងយល់ពីប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។
លទ្ធផលរំពឹងទុក៖
- សិស្សបានយល់ បានស្គាល់ បានឃើញផ្ទាល់ភ្នែក នូវវប្បធម៌ដ៏សម្បូរបែប និងមិនអាចកាត់ថ្លៃបាន
- សិស្សគោរពបុព្វបុរស ស្រលាញ់ ការពារ អភិរក្សសម្បត្តិវប្បធម៌ បេតិកភណ្ឌ
- សិស្សបានយល់ដឹងពីប្រវត្តិសាស្រ្តវិមានឯករាជ្យ និងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ
- វាជាការសិក្សាក្នុងលំហ ហើយសិស្សអាចបរិយាយ អំពីវិមានឯករាជ្យ និងវត្តភ្នំប្រាប់ទៅគ្រួសារ មិត្តភក្តិ ព្រមទាំងភ្ញៀវអន្តរជាតិ
- សិស្សចេះសាមគ្គីគ្នា ចេះចែករំលែក ចេះរួមរស់ជាមួយគ្នា ចេះផ្សារភ្ជាប់ខ្លួនទៅនឹងសហគមន៍
- សិស្សចេះស្រលាញ់ និងថែរក្សាបរិស្ថានធម្មជាតិ
- សិស្សនឹងមានគំនិតបង្កើតជាស្នាដៃល្អសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
បើកទទួលចុះឈ្មោះឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះរហូតទៅ សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងម៉ោងធ្វើការ ៖
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ៖ ៨ព្រឹក ដល់ ៦ល្ងាច
ថ្ងៃសៅរ៍ ៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់
ទំនាក់ទំនងព័ត៌មានបន្ថែម៖